រ៉ូម Chapter 15

For English

Read រ៉ូម Chapter 15 Online

Read រ៉ូម Chapter 15 online from the Holy Bible. This chapter is part of the Book of រ៉ូម in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of រ៉ូម and the Holy Bible online.

Choose a Chapter

រ៉ូម 15

ជំពូក 15

1. គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កម្លាំង បាន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កម្លាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ

2. ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សម្រាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង

3. ដ្បិត​ព្រះ‌គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដំណៀល​ដែល​គេ​ត្មះ‌តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ​វិញ»

4. ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សម្រាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ និង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ

5. ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​អត់‌ធ្មត់ និង​សេចក្ដី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ

6. ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ‌តម្កើង ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

7. ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សម្រាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។

8. ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បម្រើ​ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សម្ដែង​សេចក្ដី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​អយ្យកោ

9. ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ‌តម្កើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នឹង​សរសើរ‌តម្កើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់»

10. ហើយ​មាន​សេចក្ដី​មួយ​ទៀត​ថា «ឱ​សាសន៍​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់»

11. ក៏​មាន​១​ទៀត​ថា «ឱ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ឱ​ជន​រាល់​គ្នា​អើយ ចូរ​តម្កើង​ទ្រង់​ចុះ»

12. ក្នុង​បទ​១​ទៀត លោក​អេសាយ​ក៏​មាន​ប្រសាសន៍​ថា «នឹង​មាន​ឫស​របស់​អ៊ីសាយ​១​កើត​ឡើង សម្រាប់​នឹង​កាន់​កាប់​លើ​អស់​ទាំង​សាសន៍​ដទៃ សាសន៍​ទាំង​នោះ​នឹង​យក​ទ្រង់​ជា​ទី​សង្ឃឹម»

13. ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ និង​សេចក្ដី​សុខ​សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

14. ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿ‌ជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ​ពេញ‌លេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ

15. ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវ‌ក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សម្រាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌គុណ ដែល​ព្រះ‌ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ

16. ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់‌ងារ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការ‌ងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង។

17. ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ

18. ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី

19. ទោះ​ដោយ​អំណាច​នៃ​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ពេញ‌ពាស​ទួទៅ តាំង​ពី​ក្រុង​យេរូ‌សាឡឹម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន

20. គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ

21. ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ពួក​អ្នក​ដែល​គ្មាន​អ្នក​ណា​ទៅ​ផ្សាយ​ដំណឹង​ពី​ទ្រង់​ឲ្យ​គេ​ស្តាប់ នោះ​នឹង​ឃើញ ហើយ​ពួក​ដែល​មិន​បាន​ឮ​សោះ នោះ​នឹង​បាន​យល់​វិញ» ។

22. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​មាន​សេចក្ដី​ឃាត់‌ឃាំង​ជា​ច្រើន​ដង មិន​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

23. ប៉ុន្តែ ឥឡូវ​នេះ ដោយ​គ្មាន​កន្លែង​ណា​សល់ នៅ​ស្រុក​ទាំង​នេះ​ទៀត ហើយ​ដោយ​ខ្ញុំ​មាន​ចិត្ត​រឭក​ចង់​មក​ឯ​អ្នក​រាល់​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ផង

24. បាន​ជា​កាល​ណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ នោះ​ខ្ញុំ​នឹង​ចូល​មក​សួរ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​ឃើញ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅ​មុខ​ទៀត គឺ​ក្នុង​គ្រា​ក្រោយ​ដែល​បាន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​បន្តិច

25. តែ​ឥឡូវ​នេះ ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដើម្បី​នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​សិន

26. ដ្បិត​ពួក​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ គេ​សុខ​ចិត្ត​រៃ​គ្នា ផ្ញើ​ទៅ​ជួយ​ដល់​ពួក​អ្នក​ក្រីក្រ ក្នុង​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡឹម

27. គេ​សុខ​ចិត្ត​ចង់​ធ្វើ​ការ​នោះ ហើយ​គេ​ក៏​ជំពាក់​ពួក​នោះ​ដែរ ដ្បិត​បើ​សិន​ជា​ពួក​សាសន៍​ដទៃ បាន​ទទួល​ចំណែក​នៃ​អស់​ទាំង​សេចក្ដី ខាង​ព្រលឹង​វិញ្ញាណ​ពី​គេ នោះ​គួរ​តែ​ជួយ​គេ​ក្នុង​របស់​ទាំង​ប៉ុន្មាន ខាង​សាច់​ឈាម​វិញ

28. ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សម្រេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយ‌សារ​អ្នក​រាល់​គ្នា

29. ហើយ​ខ្ញុំ​ដឹង​ថា ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​នាំ​ទាំង​ព្រះ‌ពរ នៃ​ដំណឹង​ល្អ ផង​ព្រះ‌គ្រីស្ទ ដ៏​ពោរ‌ពេញ​មក​ដែរ ។

30. តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ‌វិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ

31. ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​មនុស្ស​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​នៅ​ក្រុង​យេរូ‌សាឡឹម បាន​គាប់​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ផង

32. ប្រយោជន៍​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​អំណរ​តាម​ព្រះ‌ហឫទ័យ​ព្រះ ហើយ​ឲ្យ​ខ្ញុំ​បាន​លំហើយ​ចិត្ត​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

33. សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា អាម៉ែន។

About រ៉ូម Chapter 15

Read រ៉ូម Chapter 15 online from the Holy Bible. This chapter is part of the Book of រ៉ូម in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: រ៉ូម
Chapter: 15
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading រ៉ូម. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading រ៉ូម Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is រ៉ូម Chapter 15?

រ៉ូម Chapter 15 is part of the Book of រ៉ូម in the Holy Bible.

Can I read this chapter online?

Yes. You can read the complete រ៉ូម Chapter 15 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាថ្មី

  1. ភីលីព Chapter 1
  2. លូកា Chapter 11
  3. ហេព្រើរ Chapter 13
  4. ហេព្រើរ Chapter 10
  5. ហេព្រើរ Chapter 1
  6. ថែស្សាឡូនីច ទី ១ Chapter 2
  7. ថែស្សាឡូនីច ទី ១ Chapter 1

Explore More from រ៉ូម

  1. រ៉ូម Chapter 16
  2. រ៉ូម Chapter 12
  3. រ៉ូម Chapter 13
  4. រ៉ូម Chapter 5
  5. រ៉ូម Chapter 1
  6. រ៉ូម Chapter 14
  7. រ៉ូម Chapter 2

Related Chapters & Readings

  1. យេរេមា Chapter 41
  2. អេសេគាល Chapter 10
  3. អេសាយ Chapter 43
  4. សាការី Chapter 8
  5. យេរេមា Chapter 13
  6. អេសាយ Chapter 16
  7. កូរិនថូសទី ១ Chapter 6
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *