Read យ៉ូហាន Chapter 21 Online
Read យ៉ូហាន Chapter 21 online from the Holy Bible. This chapter is part of the Book of យ៉ូហាន in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូហាន and the Holy Bible online.
Choose a Chapter
យ៉ូហាន 21
ជំពូក 21
1. ក្រោយនោះមក ព្រះយេស៊ូវទ្រង់សម្ដែងអង្គទ្រង់ ឲ្យពួកសិស្សឃើញម្តងទៀត ត្រង់សមុទ្រទីបេរាស គឺទ្រង់សម្ដែងមកបែបយ៉ាងនេះ
2. មានស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណាស្រុកកាលីឡេ កូនសេបេដេទាំង២ និងពួកសិស្ស២នាក់ទៀត នៅជាមួយគ្នា
3. នោះស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា ខ្ញុំទៅនេសាទត្រី គេក៏ឆ្លើយថា យើងទៅដែរ ស្រាប់តែគេនាំគ្នាចេញទៅចុះទូក តែយប់នោះគេចាប់មិនបានអ្វីសោះ
4. ដល់ព្រលឹមឡើង ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងថាព្រះយេស៊ូវទេ
5. ទ្រង់មានព្រះបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ
6. រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ចូរទម្លាក់អួនទៅខាងស្តាំទូក នោះទើបបាន ដូច្នេះ គេក៏ទម្លាក់អួនទៅ តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់
7. នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថាជាព្រះអម្ចាស់ នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក
8. ពួកសិស្សឯទៀតបានមកក្នុងទូកតូចទាំងដឹកអួនជាប់បានត្រី ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ ប្រហែលជា២០០ហត្ថប៉ុណ្ណោះ
9. កាលបានឡើងទៅលើគោកវិញ នោះគេឃើញរងើកភ្លើង ហើយមានត្រីអាំងនៅពីលើ និងនំបុ័ងដែរ
10. ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរយកត្រីខ្លះដែលទើបនឹងចាប់នោះមក
11. ស៊ីម៉ូន-ពេត្រុសក៏ឡើងមកទាំងទាញអួន ដាក់លើគោក បានពេញដោយត្រីធំៗ១៥៣ ហើយទោះបើមានត្រីច្រើនដល់ម៉្លេះ គង់តែអួនមិនបានធ្លាយដែរ
12. ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ
13. ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ
14. នោះជាគម្រប់៣ដងហើយ ដែលព្រះយេស៊ូវសម្ដែងមក ឲ្យពួកសិស្សឃើញ ក្នុងពេលក្រោយដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
15. កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានព្រះបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង
16. រួចទ្រង់មានព្រះបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ
17. រួចទ្រង់មានព្រះបន្ទូលជាគម្រប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានព្រះបន្ទូលជាគម្រប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង
18. ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង
19. ទ្រង់មានព្រះបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកតម្កើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ។
20. ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះដែលបញ្ជូនទ្រង់
21. កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ
22. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ
23. ដូច្នេះ ពាក្យនោះក៏ឮខ្ចរខ្ចាយទួទៅ ក្នុងពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ ប៉ុន្តែ ព្រះយេស៊ូវមិនបានមានព្រះបន្ទូលថា គាត់មិនស្លាប់នោះទេ គឺគ្រាន់តែថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នកវិញប៉ុណ្ណោះ។
24. គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់គាត់ នោះពិតហើយ
25. មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។:៚
About យ៉ូហាន Chapter 21
Read យ៉ូហាន Chapter 21 online from the Holy Bible. This chapter is part of the Book of យ៉ូហាន in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូហាន
Chapter: 21
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូហាន. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូហាន Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូហាន Chapter 21?
យ៉ូហាន Chapter 21 is part of the Book of យ៉ូហាន in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូហាន Chapter 21 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 10
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ថែស្សាឡូនីច ទី ១ Chapter 1
Explore More from យ៉ូហាន
- យ៉ូហាន Chapter 8
- យ៉ូហាន Chapter 19
- យ៉ូហាន Chapter 14
- យ៉ូហាន Chapter 11
- យ៉ូហាន Chapter 10
- យ៉ូហាន Chapter 3
- យ៉ូហាន Chapter 1