Read ម៉ាថាយ Chapter 10 Online
Read ម៉ាថាយ Chapter 10 online from the Holy Bible. This chapter is part of the Book of ម៉ាថាយ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ម៉ាថាយ and the Holy Bible online.
Choose a Chapter
ម៉ាថាយ 10
ជំពូក 10
1. កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះក៏ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច ហើយនឹងមើលគ្រប់ទាំងជំងឺរោគា និងជរាពិការទាំងអស់ឲ្យបានជាផង
2. រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះដូចខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប ជាកូនសេបេដេ១ និងយ៉ូហាន ជាប្អូនគាត់១
3. ភីលីព១ បារថូល៉ូមេ១ ថូម៉ាស១ ម៉ាថាយ ជាអ្នកយកពន្ធ១ យ៉ាកុប ជាកូនអាល់ផាយ១ លេបេ ដែលហៅថាថាដេ១
4. ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយនិងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
5. ព្រះយេស៊ូវទ្រង់ចាត់ពួក១២នាក់នេះឲ្យទៅ ដោយផ្តាំថា កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ
6. ចូរទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ
7. ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ
8. ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ
9. កុំឲ្យយកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកទៅឡើយ
10. ក៏កុំឲ្យយកយាមសម្រាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន
11. នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ
12. កាលណាចូលទៅ ក៏ត្រូវជម្រាបសួរ អ្នកផ្ទះនោះដែរ
13. បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ
14. បើអ្នកណាមិនទទួល ឬមិនស្តាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ
15. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ។
16. នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប
17. ត្រូវឲ្យប្រយ័តនឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅក្រុមជំនុំ ហើយនិងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ
18. អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងអស់នោះ ហើយនិងពួកសាសន៍ដទៃដែរ
19. ប៉ុន្តែ កាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្ដីដែលត្រូវនិយាយ នឹងបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯង
20. ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើ ដែលទ្រង់មានព្រះបន្ទូលក្នុងខ្លួនអ្នកវិញ
21. បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងសម្លាប់គាត់ផង
22. មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្តែ អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ
23. កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នា ក្នុងក្រុងនេះ នោះត្រូវរត់ទៅឯក្រុង១ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ។
24. សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ
25. បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។
26. ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសម្ដែងចេញ ឬអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ
27. ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសម្ដែងនៅទីភ្លឺ ហើយការអ្វីដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ
28. កុំឲ្យខ្លាចចំពោះពួកអ្នកដែលសម្លាប់បានតែរូបកាយ តែពុំអាចនឹងសម្លាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង
29. តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ
30. សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នាក៏បានរាប់ទាំងអស់ដែរ
31. យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើន។
32. ដូច្នេះ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ
33. តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។
34. កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ
35. ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេក
36. ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង
37. អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ
38. អ្នកណាដែលមិនយកឈើឆ្កាងខ្លួនមកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ
39. អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។
40. អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ
41. អ្នកណាដែលទទួលហោរា ពីព្រោះជាហោរា អ្នកនោះនឹងបានរង្វាន់ ដូចជារង្វាន់របស់ហោរា ឯអ្នកណាដែលទទួលមនុស្សសុចរិត ពីព្រោះជាមនុស្សសុចរិត នោះនឹងបានរង្វាន់ ដូចជារង្វាន់របស់មនុស្សសុចរិតដែរ
42. អ្នកណាដែលឲ្យទឹកត្រជាក់តែ១កែវ ទៅកូនក្មេងតូច១នេះផឹក ពីព្រោះជាសិស្សខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ។
About ម៉ាថាយ Chapter 10
Read ម៉ាថាយ Chapter 10 online from the Holy Bible. This chapter is part of the Book of ម៉ាថាយ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ម៉ាថាយ
Chapter: 10
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ម៉ាថាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ម៉ាថាយ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ម៉ាថាយ Chapter 10?
ម៉ាថាយ Chapter 10 is part of the Book of ម៉ាថាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ម៉ាថាយ Chapter 10 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 2
- ភីលីព Chapter 3
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 10
Explore More from ម៉ាថាយ
- ម៉ាថាយ Chapter 8
- ម៉ាថាយ Chapter 21
- ម៉ាថាយ Chapter 22
- ម៉ាថាយ Chapter 20
- ម៉ាថាយ Chapter 15
- ម៉ាថាយ Chapter 14
- ម៉ាថាយ Chapter 19