Read មីកា Chapter 5 Online
Read មីកា Chapter 5 online from the Holy Bible. This chapter is part of the Book of មីកា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of មីកា and the Holy Bible online.
Choose a Chapter
មីកា 5
ជំពូក 5
1. តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នក នោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក
2. ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសម្រាលបានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ
3. អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត
4. អ្នកនោះនឹងបានជាទីក្សេមក្សាន្តដល់យើង ដូច្នេះ កាលណាពួកអាសស៊ើរលុកលុយចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើងចូលមកក្នុងដំណាក់យើង នោះយើងនឹងលើកពួកអ្នកគង្វាល៧នាក់ និងពួកជាប្រធាន៨នាក់ឲ្យទាស់នឹងគេ
5. ពួកនោះនឹងបំផ្លាញស្រុកអាសស៊ើរដោយដាវ និងស្រុកនីមរ៉ូឌត្រង់ទ្វារស្រុកគេផង អ្នកនោះនឹងដោះឲ្យយើងរួចពីពួកសាសន៍អាសស៊ើរ ក្នុងកាលដែលគេទន្ទ្រានចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើង មកក្នុងព្រំស្រុករបស់យើងដែរ
6. គ្រានោះ សំណល់នៃពួកយ៉ាកុប នឹងនៅកណ្តាលសាសន៍ជាច្រើន ទុកដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ ដែលមិនរង់ចាំមនុស្សទេ ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ
7. ហើយសំណល់នៃពួកយ៉ាកុបនឹងនៅកណ្តាលប្រទេសដទៃ គឺនៅក្នុងសាសន៍ផ្សេងៗជាច្រើន ដូចជាសិង្ហនៅកណ្តាលពួកសត្វព្រៃ គឺដូចជាសិង្ហស្ទាវនៅកណ្តាលហ្វូងចៀមជាសត្វដែលកាលណាដើរកាត់កណ្តាលហ្វូង នោះក៏ជាន់ឈ្លី ហើយហែកហួរ ឥតមានអ្នកណាសម្រាប់នឹងជួយឲ្យរួចឡើយ
8. យ៉ាងនោះដៃឯងនឹងបានលើកឡើងលើពួកដែលតតាំងនឹងឯង ហើយពួកខ្មាំងសត្រូវរបស់ឯងនឹងត្រូវកាត់ចេញទៅ។
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងកាត់អស់ទាំងសេះរបស់ឯងពីពួកឯងចេញ ហើយនិងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មានរបស់ឯងដែរ
10. អញនឹងកាត់អស់ទាំងទីក្រុងនៅស្រុកឯងចេញ ហើយនិងរំលំគ្រប់ទាំងទីមាំមួនរបស់ឯងបង់
11. អញនឹងកំចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ នោះឯងនឹងគ្មានគ្រូនក្ខត្តឫក្សទៀតតទៅ
12. អញនឹងបំផ្លាញរូបឆ្លាក់ និងបង្គោលគោរពចេញពីកណ្តាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៅ
13. អញនឹងរំលើងរូបព្រះរបស់ឯង ចេញពីកណ្តាលឯងបង់ ហើយនិងបំផ្លាញទីក្រុងទាំងប៉ុន្មានរបស់ឯង
14. អញនឹងសម្រេចការសងសឹក នៅលើអស់ទាំងសាសន៍ដែលមិនព្រមស្តាប់ ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅ។
About មីកា Chapter 5
Read មីកា Chapter 5 online from the Holy Bible. This chapter is part of the Book of មីកា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: មីកា
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading មីកា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading មីកា Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is មីកា Chapter 5?
មីកា Chapter 5 is part of the Book of មីកា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete មីកា Chapter 5 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6