Read មីកា Chapter 7 Online
Read មីកា Chapter 7 online from the Holy Bible. This chapter is part of the Book of មីកា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of មីកា and the Holy Bible online.
Choose a Chapter
មីកា 7
ជំពូក 7
1. វរហើយខ្ញុំ ដ្បិតខ្ញុំដូចជានៅវេលាដែលបេះផ្លែរដូវក្តៅរួចហើយ គឺដូចជាបានប្រឡេះផ្លែទំពាំងបាយជូរជាន់ក្រោយអស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ចិត្តខ្ញុំប្រាថ្នាចង់បានផ្លែល្វា ដែលទុំដើមរដូវ
2. មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
3. ដៃគេចាប់កាន់អំពើអាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត ឯចៅហ្វាយ គេក៏សូម ហើយចៅក្រមក៏ប្រុងនឹងស៊ីសំណូកដែរ ឯអ្នកធំ គេពោលពីសេចក្ដីប៉ងប្រាថ្នាអាក្រក់ ដែលនៅក្នុងចិត្តខ្លួន គឺយ៉ាងនោះឯងដែលគេប្រមុំការអាក្រក់របស់គេ
4. មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត ថ្ងៃនៃពួកចាំយាមរបស់ឯង គឺជាថ្ងៃធ្វើទោសដល់ឯង បានមកដល់ហើយ គ្រានោះ នឹងបានជាគ្រាអាំងឡាំងដល់ឯង
5. កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្តសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ
6. ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។
7. ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ
8. ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
9. ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងរងទ្រាំដរាបដល់ទ្រង់កាន់ក្តីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ទ្រង់
10. គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយនិងមានសេចក្ដីខ្មាសគ្របលើនាង ដែលនិយាយមកខ្ញុំថា តើព្រះយេហូវ៉ាជាព្រះនៃឯងនៅឯណា ឯភ្នែកខ្ញុំនឹងឃើញបំណងចិត្តកើតដល់នាង នាងនឹងត្រូវជាន់ឈ្លីឥឡូវ ដូចជាភក់នៅក្នុងផ្លូវ
11. នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ
12. នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ និងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ និងពីសមុទ្រម្ខាង ទៅដល់សមុទ្រម្ខាង ហើយពីភ្នំ១ទៅដល់ភ្នំ១ទៀត
13. ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយារបស់ពួកអ្នកដែលអាស្រ័យនៅ។
14. សូមទ្រង់ឃ្វាលរាស្ត្រទ្រង់ ដោយដំបងរបស់ទ្រង់ គឺហ្វូងចៀមដ៏ជាមរដករបស់ទ្រង់ ដែលនៅត្រមោចក្នុងព្រៃកណ្តាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ
15. អញនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
16. អស់ទាំងសាសន៍នឹងឃើញ ហើយនិងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
17. គេនឹងលិទ្ធធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនិងភិតភ័យដោយព្រោះឯង។
18. តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
19. ទ្រង់នឹងមានសេចក្ដីអាណិតអាសូរដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនិងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ
20. ទ្រង់នឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាទ្រង់បានស្បថនឹងពួកអយ្យកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
About មីកា Chapter 7
Read មីកា Chapter 7 online from the Holy Bible. This chapter is part of the Book of មីកា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: មីកា
Chapter: 7
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading មីកា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading មីកា Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is មីកា Chapter 7?
មីកា Chapter 7 is part of the Book of មីកា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete មីកា Chapter 7 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6