Read សាការី Chapter 13 Online
Read សាការី Chapter 13 online from the Holy Bible. This chapter is part of the Book of សាការី in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាការី and the Holy Bible online.
Choose a Chapter
សាការី 13
ជំពូក 13
1. នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡឹម ដើម្បីជម្រះអំពើបាប និងសេចក្ដីសៅហ្មង
2. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ
3. គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទម្លុះកូន ក្នុងកាលដែលទាយនោះ
4. នៅថ្ងៃនោះ ពួកហោរានឹងមានសេចក្ដីខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយនោះ គេនឹងមិនគ្រលុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ
5. គឺអ្នកនោះនឹងថា ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែវិញ ដ្បិតខ្ញុំបានជាប់ជាបាវគេតាំងពីក្មេងមក
6. នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្តសំឡាញ់ខ្ញុំ។
7. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ម្នាលដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់អញ ហើយទាស់នឹងមនុស្សដែលជាគូកនអញចុះ ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ រួចអញនឹងប្រែដៃទៅលើកូនតូចៗវិញ
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅសព្វគ្រប់ក្នុងស្រុកនោះ ២ភាគនឹងត្រូវកាត់ចេញហើយស្លាប់ទៅ តែភាគទី៣នឹងសល់នៅក្នុងស្រុកវិញ
9. ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។
About សាការី Chapter 13
Read សាការី Chapter 13 online from the Holy Bible. This chapter is part of the Book of សាការី in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាការី
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាការី. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាការី Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាការី Chapter 13?
សាការី Chapter 13 is part of the Book of សាការី in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាការី Chapter 13 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 6
- សាស្តា Chapter 1
- ហូសេ Chapter 12
Explore More from សាការី
- សាការី Chapter 11
- សាការី Chapter 2
- សាការី Chapter 1
- សាការី Chapter 14
- សាការី Chapter 7
- សាការី Chapter 8
- សាការី Chapter 5