Read ពេត្រុស ទី ១ Chapter 4 Online
Read ពេត្រុស ទី ១ Chapter 4 online from the Holy Bible. This chapter is part of the Book of ពេត្រុស ទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពេត្រុស ទី ១ and the Holy Bible online.
Choose a Chapter
ពេត្រុស ទី ១ 4
ជំពូក 4
1. ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាមជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ
2. ដើម្បីកុំឲ្យបង់ពេលដែលសល់ និងរស់នៅខាងសាច់ឈាម តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ
3. ដ្បិតដែលពីដើម យើងរាល់គ្នាបានធ្វើតាមបំណងចិត្តរបស់សាសន៍ដទៃ ទាំងដើរក្នុងសេចក្ដីអាសអាភាស ការស្រើបស្រាល ការចំណូលស្រា ស៊ីផឹកជ្រុល ការប្រមឹក និងការថ្វាយបង្គំរូបព្រះដែលសុទ្ធតែខុសច្បាប់ នោះល្មមដល់យើងហើយ
4. គេក៏ឆ្ងល់ ដែលអ្នករាល់គ្នាមិនរត់ទៅ តាមសេចក្ដីខូចអាក្រក់ដ៏ហូរហៀរ ជាមួយនឹងគេដែរ បានជាគេប្រមាថដល់អ្នករាល់គ្នា
5. តែគេនឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់
6. ហេតុនោះបានជា បានផ្សាយដំណឹងល្អទៅមនុស្ស ដែលស្លាប់ហើយដែរ ដើម្បីឲ្យគេត្រូវជាប់ជំនុំជម្រះខាងឯសាច់ឈាម តាមបែបមនុស្ស តែឲ្យគេបានរស់ខាងឯវិញ្ញាណតាមព្រះវិញ ។
7. រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ
8. តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត
9. ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្ដីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ
10. គឺដោយខំបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណ ដ៏បែកជាច្រើនផ្លូវវិញ
11. បើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើអ្នកណាបម្រើ នោះត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
12. ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចម្លែកនោះឡើយ
13. ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក
14. បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ
15. កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោស ដោយព្រោះសម្លាប់គេ ឬលួចគេ ឬធ្វើការអាក្រក់ ឬសៀតចូលក្នុងការរបស់អ្នកដទៃឡើយ
16. តែបើរងទុក្ខ ដោយព្រោះជាពួកគ្រីស្ទានវិញ នោះកុំឲ្យខ្មាសឲ្យសោះ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ
17. ដ្បិតពេលវេលាដែលសេចក្ដីជំនុំជម្រះត្រូវចាប់ផ្តើមពីដំណាក់នៃព្រះទៅ នោះបានមកដល់ហើយ បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះ នោះតើចុងបំផុតរបស់ពួកអ្នក ដែលមិនជឿតាមដំណឹងល្អនៃព្រះ នឹងបានយ៉ាងដូចម្តេចទៅ
18. បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិឡល្មើស និងពួកមានបាបនឹងលេចមកនៅឯណា
19. ដូច្នេះ ពួកអ្នកដែលរងទុក្ខតាមព្រះហឫទ័យនៃព្រះ នោះត្រូវផ្ញើព្រលឹងខ្លួនទុកនឹងព្រះដ៏បង្កបង្កើត ដែលទ្រង់ស្មោះត្រង់ ដោយខ្លួនប្រព្រឹត្តការល្អចុះ។
About ពេត្រុស ទី ១ Chapter 4
Read ពេត្រុស ទី ១ Chapter 4 online from the Holy Bible. This chapter is part of the Book of ពេត្រុស ទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពេត្រុស ទី ១
Chapter: 4
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពេត្រុស ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពេត្រុស ទី ១ Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពេត្រុស ទី ១ Chapter 4?
ពេត្រុស ទី ១ Chapter 4 is part of the Book of ពេត្រុស ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពេត្រុស ទី ១ Chapter 4 online for free with easy chapter navigation.
More Chapters from ពេត្រុស ទី ១
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- ម៉ាថាយ Chapter 26
- អេភេសូ Chapter 6
- កូរិនថូសទី ១ Chapter 5
- ម៉ាថាយ Chapter 4
- យ៉ាកុប Chapter 1
- ម៉ាថាយ Chapter 17
- យ៉ូហាន Chapter 2