កិច្ចការ Chapter 25

For English

Read កិច្ចការ Chapter 25 Online

Read កិច្ចការ Chapter 25 online from the Holy Bible. This chapter is part of the Book of កិច្ចការ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កិច្ចការ and the Holy Bible online.

Choose a Chapter

កិច្ចការ 25

ជំពូក 25

1. លុះ​កាល​លោក​ភេស្ទុស​បាន​ចូល​មក​ក្នុង​ខេត្ត នោះ​ក្រោយ​៣​ថ្ងៃ លោក​ក៏​ឡើង​ពី​សេសារា ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម

2. ឯ​ពួក​សង្គ្រាជ និង​ពួក​មេ​សាសន៍​យូដា គេ​ចូល​ទៅ​ជម្រាប​លោក​ពី​ដំណើរ​ប៉ុល

3. ហើយ​សូម​អង្វរ​ឲ្យ​លោក​អនុញ្ញាត​ចាត់​គេ ឲ្យ​ទៅ​នាំ​គាត់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ពី​ព្រោះ​គេ​មត់​គ្នា​នឹង​សម្លាប់​គាត់​តាម​ផ្លូវ

4. តែ​លោក​ភេស្ទុស​ឆ្លើយ​ថា ត្រូវ​តែ​ឃុំ​ប៉ុល​ទុក​នៅ​ក្រុង​សេសារា​នោះ ចាំ​បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​ទៅ​ឯ​ណោះ​ដែរ

5. ដូច្នេះ លោក​ប្រាប់​ថា ចូរ​អស់​អ្នក​ដែល​មាន​អំណាច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចុះ​ទៅ​ជា​មួយ​គ្នា បើ​មនុស្ស​នោះ​មាន​ទោស​អ្វី នោះ​ត្រូវ​ឲ្យ​ចោទ​ប្រកាន់​វា​ចុះ

6. កាល​បាន​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​គេ​ជាង​១០​ថ្ងៃ នោះ​ក៏​ចុះ​ទៅ​ឯ​សេសារា​វិញ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជម្រះ​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ុល​មក

7. លុះ​គាត់​ចូល​មក​ដល់ នោះ​ពួក​សាសន៍​យូដា ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​មក គេ​ឈរ​នៅ​ជុំ‌វិញ ក៏​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​នឹង​រក​ភស្តុ‌តាង​បាន

8. តែ​គាត់​ដោះ​សារ​ខ្លួន​ថា ខ្ញុំ​ប្របាទ​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ទោះ​នឹង​ក្រឹត្យ‌វិន័យ​របស់​សាសន៍​យូដា ឬ​នឹង​ព្រះ‌វិហារ ឬ​នឹង​សេ‌សារ​ក្តី

9. តែ​លោក​ភេស្ទុស​ចង់​បាន​បំណាច់​ចំពោះ​ពួក​សាសន៍​យូដា ក៏​សួរ​ទៅ​ប៉ុល​ថា ឯង​សុខ​ចិត្ត​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ឲ្យ​អញ​ជំនុំ‌ជម្រះ​ឯង​ពី​ដំណើរ​នេះ​ឬ​ទេ

10. នោះ​ប៉ុល​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជម្រះ​ក្តី​នៃ​សេ‌សារ ជា​កន្លែង​ដែល​គួរ​ជំនុំ‌ជម្រះ​ខ្ញុំ​ប្របាទ ខ្ញុំ​ប្របាទ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ជា​ព្រះ‌តេជ‌ព្រះ‌គុណ​ក៏​ជ្រាប​ច្បាស់​ហើយ

11. បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ

12. ក្រោយ​ដែល​ភេស្ទុស​បាន​ពិគ្រោះ​នឹង​ក្រុម‌ជំនុំ នោះ​ក៏​ឆ្លើយ​ថា ឯង​បាន​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ បើ​ដូច្នេះ ឯង​ត្រូវ​ទៅ​ដល់​សេ‌សារ​ចុះ។

13. ក្រោយ​បួន​ដប់​ថ្ងៃ​មក​ទៀត ព្រះ‌រាជា​អ័គ្រីប៉ា និង​ព្រះ‌នាង​បេរេនីស ស្តេច​យាង​ចុះ​មក​ឯ​សេសារា ក៏​ចូល​ទៅ​សួរ​លោក​ភេស្ទុស

14. កាល​ទ្រង់​គង់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​លោក​ភេស្ទុស​ក៏​ទូល​ពី​រឿង​ប៉ុល ថ្វាយ​ស្តេច​ថា លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ ឲ្យ​ជាប់​គុក​នៅ​ទី​នេះ

15. ហើយ​កាល​ដែល​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡឹម នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា បាន​ប្តឹង​ទូល‌បង្គំ ទាំង​សូម​ឲ្យ​ទូល‌បង្គំ​កាត់​ទោស​ឲ្យ

16. តែ​ទូល‌បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចម្លើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ​សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ

17. ដូច្នេះ កាល​គេ​បាន​មក​ទី​នេះ នោះ​ដល់​ថ្ងៃ​ស្អែក​ឡើង ទូល‌បង្គំ​បាន​អង្គុយ​នៅ​ទី​ជំនុំ‌ជម្រះ​ក្តី​ដោយ​ឥត​បង្អង់ ហើយ​ក៏​បង្គាប់​ឲ្យ​នាំ​មនុស្ស​នោះ​មក

18. តែ​កាល​ពួក​ដើម​ចោទ​បាន​ឈរ​ឡើង គេ​មិន​បាន​ចោទ​ប្រកាន់​វា​អំពី​រឿង​អ្វី ឲ្យ​ដូច​ដែល​ទូល‌បង្គំ​បាន​ស្មាន​នោះ​ទេ

19. គេ​គ្រាន់​តែ​ប្រកាន់​ពី​របៀប​សាសនា​គេ ហើយ​ពី​ដំណើរ​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​ប៉ុល​ប្រកាន់​ថា​នៅ​រស់​ទេ​ប៉ុណ្ណោះ

20. ហើយ​ដែល​ទូល‌បង្គំ​ទ័ល​គំនិត​នឹង​ពិចារណា​ពី​សេចក្ដី​នោះ ក៏​សួរ​វា បើ​វា​សុខ​ចិត្ត​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ឲ្យ​បាន​ជំនុំ‌ជម្រះ​ពី​រឿង​នោះ​ឬ​ទេ

21. តែ​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ ឲ្យ​បាន​ជ្រាប​វិញ បាន​ជា​ទូល‌បង្គំ​បង្គាប់​ឲ្យ​ឃុំ​ទុក​សិន ទំរាំ​តែ​ទូល‌បង្គំ​មាន​ឱកាស​នឹង​បញ្ជូន​ទៅ​ឯ​សេ‌សារ

22. ព្រះ‌រាជា​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដែរ លោក​ទូល​ឆ្លើយ​ថា ស្អែក​នោះ​ទ្រង់​នឹង​បាន​ស្តាប់​វា​ហើយ។

23. ដូច្នេះ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះ‌រាជា​អ័គ្រីប៉ា និង​ព្រះ‌នាង​បេរេនីស ក៏​យាង​មក ដោយ​ដំណើរ​ដ៏​រុងរឿង ចូល​ក្នុង​សាលា​ក្តី មាន​ទាំង​មេ​ទ័ព​ធំ និង​ពួក​អ្នក​ធំ​ក្នុង​ទី​ក្រុង​ផង រួច​កាល​លោក​ភេស្ទុស​បាន​បង្គាប់​ហើយ នោះ​គេ​នាំ​ប៉ុល​ចូល​មក

24. លោក​ភេស្ទុស​ក៏​ទូល​ថា ឱ​ព្រះ‌ករុណា​អ័គ្រីប៉ា និង​អស់​លោក​ដែល​ទៅ​ទី​នេះ ជា​មួយ​នឹង​យើង​ខ្ញុំ​អើយ សូម​ទត​មើល​មនុស្ស​នេះ ដែល​បណ្តា‌ជន​សាសន៍​យូដា​ទាំង​ប៉ុន្មាន បាន​ប្តឹង​ដល់​ទូល‌បង្គំ កាល​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ហើយ​និង​នៅ​ទី​នេះ​ដែរ ដោយ​សម្រែក​ថា មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ

25. តែ​ទូល‌បង្គំ​មិន​ឃើញ​ថា មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​សោះ ហើយ​ដែល​ខ្លួន​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ​វិញ នោះ​បាន​ជា​ទូល‌បង្គំ​សម្រេច​ថា នឹង​បញ្ជូន​វា​ឲ្យ​ទៅ​ចុះ

26. តែ​ទូល‌បង្គំ​គ្មាន​រឿង​អ្វី​ជា​ប្រាកដ នឹង​សរសេរ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ពី​ដំណើរ​វា​ទេ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នាំ​វា​មក​នៅ​ទី​ចំពោះ​មុខ​នៃ​អស់​លោក​ទាំង‌ឡាយ មាន​ព្រះ‌រាជា​ជា​ដើម ឱ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ដើម្បី​កាល​ណា​បាន​ពិចារណា​សួរ​វា​រួច​ហើយ នោះ​ទូល‌បង្គំ​នឹង​បាន​រឿង​អ្វី​ខ្លះ ឲ្យ​ដាក់​ចុះ​ក្នុង​សំបុត្រ

27. ដ្បិត​បើ​តាម​ទូល‌បង្គំ មើល​ទៅ​ដូច​ជា​គ្មាន​ទំនង​នឹង​បញ្ជូន​អ្នក​ទោស​ទៅ ឥត​មាន​បង្ហាញ​ទោស​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ដល់​វា​នោះ​ទេ។

About កិច្ចការ Chapter 25

Read កិច្ចការ Chapter 25 online from the Holy Bible. This chapter is part of the Book of កិច្ចការ in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: កិច្ចការ
Chapter: 25
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading កិច្ចការ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading កិច្ចការ Chapter 25 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is កិច្ចការ Chapter 25?

កិច្ចការ Chapter 25 is part of the Book of កិច្ចការ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete កិច្ចការ Chapter 25 online for free with easy chapter navigation.

More Chapters from កិច្ចការ

  1. កិច្ចការ Chapter 20
  2. កិច្ចការ Chapter 8
  3. កិច្ចការ Chapter 4
  4. កិច្ចការ Chapter 27
  5. កិច្ចការ Chapter 17
  6. កិច្ចការ Chapter 6
  7. កិច្ចការ Chapter 2

Explore More from ព្រះគម្ពីរសញ្ញាថ្មី

  1. កិច្ចការ Chapter 5
  2. កិច្ចការ Chapter 13
  3. ថែស្សាឡូនីច ទី ១ Chapter 1
  4. ម៉ាថាយ Chapter 17
  5. កូឡូស Chapter 2
  6. អេភេសូ Chapter 5
  7. រ៉ូម Chapter 12

Related Chapters & Readings

  1. ទំនុកដំកើង Chapter 113
  2. ពង្សាវតារក្សត្រ ទី ១ Chapter 5
  3. នាង អេសធើរ Chapter 6
  4. ជនគណនា Chapter 3
  5. យេរេមា Chapter 4
  6. ថែស្សាឡូនីច ទី ១ Chapter 4
  7. ចោទិយកថា Chapter 23
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *