Read ពេត្រុស ទី ២ Chapter 3 Online
Read ពេត្រុស ទី ២ Chapter 3 online from the Holy Bible. This chapter is part of the Book of ពេត្រុស ទី ២ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពេត្រុស ទី ២ and the Holy Bible online.
Choose a Chapter
ពេត្រុស ទី ២ 3
ជំពូក 3
1. ឥឡូវនេះ ពួកស្ងួនភ្ងាអើយ ខ្ញុំធ្វើសំបុត្រទី២នេះផ្ញើមកអ្នករាល់គ្នា ដែលក្នុងសំបុត្រទាំង២ច្បាប់ ខ្ញុំបានរំឭកដាស់តឿនសតិស្មារតីដ៏ស្អាត របស់អ្នករាល់គ្នាហើយ
2. ដើម្បីឲ្យបាននឹកចាំពីអស់ទាំងសេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម និងពីសេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ ដែលបងប្អូនបានឮដោយសារយើងខ្ញុំ ជាពួកសាវក
3. ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា
4. តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកអយ្យកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែលដូចជាពីកំណើតលោកីយ៍រៀងមកដែរ
5. ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ
6. រួចមកលោកីយ៍ត្រូវទឹកនោះជន់លិចបំផ្លាញទៅ
7. តែផ្ទៃមេឃ និងផែនដីនៅជាន់នេះ បានបម្រុងទុកដល់ថ្ងៃជំនុំជម្រះ ដោយសារព្រះបន្ទូលនៃទ្រង់ សម្រាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ
8. តែពួកស្ងួនភ្ងាអើយ កុំឲ្យភ្លេចសេចក្ដី១នេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់១ថ្ងៃទុកដូចជា១ពាន់ឆ្នាំ ហើយ១ពាន់ឆ្នាំក៏ទុកដូចជា១ថ្ងៃដែរ
9. ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ
10. រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។
11. ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្ដីគោរពប្រតិបត្តិ
12. ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ
13. តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ
14. ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង
15. ហើយត្រូវរាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ
16. ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសម្ដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ និងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។
17. ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្ដីវង្វេងរបស់ពួកទទឹងច្បាប់នោះ
18. ចូរឲ្យអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
About ពេត្រុស ទី ២ Chapter 3
Read ពេត្រុស ទី ២ Chapter 3 online from the Holy Bible. This chapter is part of the Book of ពេត្រុស ទី ២ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពេត្រុស ទី ២
Chapter: 3
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពេត្រុស ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពេត្រុស ទី ២ Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពេត្រុស ទី ២ Chapter 3?
ពេត្រុស ទី ២ Chapter 3 is part of the Book of ពេត្រុស ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពេត្រុស ទី ២ Chapter 3 online for free with easy chapter navigation.
More Chapters from ពេត្រុស ទី ២
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- កិច្ចការ Chapter 21
- ហេព្រើរ Chapter 12
- រ៉ូម Chapter 13
- យ៉ូហាន Chapter 20
- កិច្ចការ Chapter 4
- កូរិនថូសទី ១ Chapter 16
- ម៉ាថាយ Chapter 20