Read កូឡូស Chapter 4 Online
Read កូឡូស Chapter 4 online from the Holy Bible. This chapter is part of the Book of កូឡូស in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូឡូស and the Holy Bible online.
Choose a Chapter
កូឡូស 4
ជំពូក 4
1. ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបម្រើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ។
2. ចូរព្យាយាមក្នុងសេចក្ដីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្ដីនោះឯង ដោយពាក្យអរព្រះគុណ
3. ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្ដីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង
4. ប្រយោជន៍ឲ្យខ្ញុំបានសម្ដែងព្រះបន្ទូលតាមដែលគួរគប្បី
5. ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង
6. ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនីមួយៗ។
7. អ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា គឺជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបម្រើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអស់ទាំងរឿងរបស់ខ្ញុំ
8. ខ្ញុំបានចាត់គាត់មកឯអ្នករាល់គ្នា សម្រាប់ការនោះឯង គឺឲ្យបានដឹងរឿងពីអ្នករាល់គ្នា ហើយឲ្យបានកំសាន្តចិត្តអ្នករាល់គ្នាផង
9. ក៏ចាត់អ្នកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា ហើយស្មោះត្រង់ ដែលមកពីអ្នករាល់គ្នាដែរ អ្នកទាំង២នេះនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់ ដែលនៅខាងនាយនោះ។
10. អ្នកអើរីស្តាក ដែលជាប់គុកជាមួយនឹងខ្ញុំ ហើយម៉ាកុស ជាក្មួយបាណាបាស គាត់ជម្រាបសួរមកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា បើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ
11. ឯអ្នកយេស៊ូវ ដែលហៅថា យូស្ទុស គាត់ជម្រាបសួរមកអ្នករាល់គ្នាដែរ អ្នកទាំងនោះជាពួកកាត់ស្បែក ឯពួកអ្នកដែលធ្វើការជាមួយនឹងខ្ញុំខាងឯនគរព្រះ មានតែប៉ុណ្ណឹងទេ ដែលកំសាន្តចិត្តខ្ញុំ
12. អ្នកអេប៉ាប្រាស ជាបាវបម្រើនៃព្រះគ្រីស្ទ ដែលមកពីពួកអ្នករាល់គ្នា គាត់សូមជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់Chapter
13. ខ្ញុំធ្វើបន្ទាល់ពីគាត់ថា គាត់មានចិត្តឧស្សាហ៍ដល់អ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ហើយពួកអ្នកនៅក្រុងហេរ៉ាប៉ូលជាខ្លាំងណាស់
14. លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា និងអ្នកដេម៉ាស ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ
15. សូមជម្រាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ និងអ្នកនីមផាស ហើយពួកជំនុំដែលប្រជុំគ្នានៅផ្ទះគាត់
16. កាលណាបានអានមើលសំបុត្រនេះ ក្នុងពួកបងប្អូនអ្នករាល់គ្នាហើយ នោះចូរឲ្យគេអានមើលក្នុងពួកជំនុំ នៅក្រុងឡៅឌីសេដែរ រួចឲ្យអ្នករាល់គ្នាមើលសំបុត្រ ដែលផ្ញើទៅពួកឡៅឌីសេផង
17. សូមប្រាប់ដល់អ្នកអើឃីពថា ចូរប្រយ័តនឹងការងារ ដែលបានទទួលក្នុងព្រះអម្ចាស់ហើយចុះ ដើម្បីឲ្យបានបំពេញការងារនោះ។
18. ប៉ុលខ្ញុំសរសេរពាក្យជម្រាបសួរនេះ ដោយដៃខ្លួនខ្ញុំ សូមឲ្យអ្នករាល់គ្នានឹកចាំពីចំណងរបស់ខ្ញុំ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
About កូឡូស Chapter 4
Read កូឡូស Chapter 4 online from the Holy Bible. This chapter is part of the Book of កូឡូស in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូឡូស
Chapter: 4
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូឡូស. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូឡូស Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូឡូស Chapter 4?
កូឡូស Chapter 4 is part of the Book of កូឡូស in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូឡូស Chapter 4 online for free with easy chapter navigation.
More Chapters from កូឡូស
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- យ៉ូហាន Chapter 2
- ម៉ាថាយ Chapter 27
- រ៉ូម Chapter 11
- ហេព្រើរ Chapter 7
- កាឡាទី Chapter 4
- កិច្ចការ Chapter 9
- រ៉ូម Chapter 12