Read អេម៉ុស Chapter 1 Online
Read អេម៉ុស Chapter 1 online from the Holy Bible. This chapter is part of the Book of អេម៉ុស in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេម៉ុស and the Holy Bible online.
Choose a Chapter
អេម៉ុស 1
ជំពូក 1
1. នេះជាពាក្យរបស់អេម៉ុស ជាម្នាក់ក្នុងពួកគង្វាលនៅត្កូអា គឺជាសេចក្ដីដែលគាត់បានឃើញ ពីដំណើរពួកអ៊ីស្រាអែលនៅក្នុងរាជ្យនៃអូសៀស ជាស្តេចយូដា ហើយក្នុងរាជ្យនៃយេរ៉ូបោម ជាបុត្រយ៉ូអាស ស្តេចអ៊ីស្រាអែលគឺ២ឆ្នាំមុនកក្រើកដី។
2. គាត់ពោលថា ព្រះយេហូវ៉ាទ្រង់នឹងស្រែកគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡឹមមក នោះទីវាលស្មៅរបស់ពួកអ្នកគង្វាលនឹងសៅសោក ហើយកំពូលភ្នំកើមែលនឹងហែងទៅ។
3. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងដាម៉ាស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក
4. អញនឹងចាត់ប្រើភ្លើង ឲ្យចូលទៅក្នុងផ្ទះរបស់ហាសែល ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ
5. អញនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅច្រកភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងត្រូវទៅជាឈ្លើយដល់ស្រុកគារ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងកាសា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ដល់សាសន៍អេដុម
7. អញនឹងចាត់ប្រើភ្លើងឲ្យទៅលើកំផែងនៃក្រុងកាសា ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ
8. អញនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង អញក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុនដែរ នោះសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាសបង់ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដុម ឥតនឹកចាំសេចក្ដីសញ្ញាជាបងប្អូននឹងគ្នាសោះ
10. អញនឹងចាត់ប្រើភ្លើង ឲ្យទៅលើកំផែងនៃក្រុងទីរ៉ុស ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ។ ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍អេដុម អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនខ្លួន ព្រមទាំងសង្កត់រំលត់សេចក្ដីមេត្តាប្រណីរបស់ខ្លួនផង ឯសេចក្ដីកំហឹងរបស់គេបានចេះតែហែកហួរជានិច្ច ក៏រក្សាសេចក្ដីក្រោធទុកនៅដរាប
12. អញនឹងចាត់ប្រើភ្លើងឲ្យទៅលើក្រុងថេម៉ាន ភ្លើងនោះឆេះដំណាក់របស់ក្រុងបុសរ៉ាអស់ទៅ។
13. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទំងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំស្រុករបស់ខ្លួនឲ្យធំឡើង
14. អញនឹងបង្កាត់ភ្លើងនៅលើកំផែងនៃក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ ដោយសូរស្រែកហ៊ោ ក្នុងថ្ងៃសង្គ្រាម និងដោយព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង
15. នោះស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយរបស់គេផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
About អេម៉ុស Chapter 1
Read អេម៉ុស Chapter 1 online from the Holy Bible. This chapter is part of the Book of អេម៉ុស in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេម៉ុស
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេម៉ុស. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេម៉ុស Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេម៉ុស Chapter 1?
អេម៉ុស Chapter 1 is part of the Book of អេម៉ុស in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេម៉ុស Chapter 1 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 3
- ហូសេ Chapter 1
- ហូសេ Chapter 10
Explore More from អេម៉ុស
- អេម៉ុស Chapter 2
- អេម៉ុស Chapter 5
- អេម៉ុស Chapter 4
- អេម៉ុស Chapter 6
- អេម៉ុស Chapter 9
- អេម៉ុស Chapter 7
- អេម៉ុស Chapter 8